ពណ៌ដែលបានជ្រើសរើសយ៉ាងពិសេសពី SOULFUL SPACES

គំនិតពណ៌សម្រាប់រដូវបុណ្យនានា ដើម្បីបង្កើតគេហដ្ឋានដែលពោរពេញដោយបរិយាកាសសប្បាយរីករាយ

អបអរសាទររដូវបុណ្យជាមួយពណ៌ដែលធ្វើឱ្យគេហដ្ឋានរបស់អ្នកមានអារម្មណ៍កក់ក្តៅ សម្រាកកាយ និងត្រៀមខ្លួនសម្រាប់ពេលវេលាដ៏មានតម្លៃជាមួយមនុស្សជាទីស្រឡាញ់
គំនិតពណ៌សម្រាប់រដូវបុណ្យនានា ដើម្បីបង្កើតគេហដ្ឋានដែលពោរពេញដោយបរិយាកាសសប្បាយរីករាយ

26 Aug 2026

ចំណាយពេលអាន 5 នាទី

ពណ៌ថ្នាំលាបដែលបានជ្រើសរើសសម្រាប់រដូវបុណ្យនានា

រដូវបុណ្យគឺពោរពេញដោយពណ៌ ប៉ុន្តែលើសពីនោះទៅទៀត វាគឺជាពេលវេលានៃការជួបជុំគ្នានៅក្នុងទីកន្លែងដែលផ្តល់អារម្មណ៍កក់ក្តៅ និងមានន័យ។ គេហដ្ឋានដែលមានភាពស្រស់ស្អាត និងផាសុកភាព អាចកំណត់បរិយាកាសនៃគ្រប់ពេលវេលាដែលកើតឡើងនៅក្នុងនោះ មិនថាជាអាហារជុំគ្រួសារ សំណើចសប្បាយរីករាយ ឬគ្រាស្ងប់ស្ងាត់ដ៏មានតម្លៃរវាងគ្នានោះទេ

ពណ៌មានតួនាទីសំខាន់ច្រើនជាងអ្វីដែលមនុស្សភាគច្រើនគិត។ ពណ៌ដែលត្រឹមត្រូវអាចផ្លាស់ប្តូរពីអារម្មណ៍មិនស្ងប់ស្ងាត់ ទៅជាកន្លែងដែលផ្តល់ភាពសម្រាកចិត្ត និងពីភាពធម្មតា ទៅជាភាពទាក់ទាញដ៏ពិតប្រាកដ។ នៅទីនេះ អ្នកស្រី Natrah Omar ដែលជា Southeast Asia's Colour Manager របស់ Jotun ចែករំលែកការបំផុសគំនិតអំពីពណ៌សម្រាប់ការតុបតែងផ្នែកខាងក្នុងនារដូវបុណ្យ ពី Soulful Spaces ដែលជាជម្រើសពណ៌ប្រចាំឆ្នាំ 2026 របស់ Jotun សម្រាប់គេហដ្ឋានដែលស្រស់ស្អាត និងផ្តល់អារម្មណ៍ល្អសម្រាប់ការរស់នៅ។

 

Jotun 6378 Iconic

ពណ៌ខៀវបៃតងចាស់ដែលភ្ជាប់គ្រប់ទីកន្លែងអោយស៊ីសង្វាក់គ្នា

Jotun 6378 Iconic គឺជាពណ៌ខៀវបៃតងចាស់ (Teal) ដ៏ស្រស់ស្អាត ដែលមានភាពស្រទន់ផ្តល់អារម្មណ៍ស្ងប់ស្ងាត់ដោយធម្មជាតិ
ស្រមោលពណ៌ខៀវបៃតងដ៏ស្រទន់នេះ ជួយនាំមកនូវអារម្មណ៍ធូរស្រាល និងសុខដុមរមនាដល់ទីកន្លែងផ្សេងៗគ្នា ធ្វើឱ្យកន្លែងនោះមានភាពកក់ក្តៅ ស្វាគមន៍ និងត្រៀមខ្លួនរួចជាស្រេចសម្រាប់គ្រប់ការជួបជុំ និងការអបអរសាទរក្នុងរដូវបុណ្យ
Jotun 6378 Iconic គឺជាពណ៌ខៀវបៃតងចាស់ (Teal) ដ៏ស្រស់ស្អាត ដែលមានភាពស្រទន់ផ្តល់អារម្មណ៍ស្ងប់ស្ងាត់ដោយធម្មជាតិ
ស្រមោលពណ៌ខៀវបៃតងដ៏ស្រទន់នេះ ជួយនាំមកនូវអារម្មណ៍ធូរស្រាល និងសុខដុមរមនាដល់ទីកន្លែងផ្សេងៗគ្នា ធ្វើឱ្យកន្លែងនោះមានភាពកក់ក្តៅ ស្វាគមន៍ និងត្រៀមខ្លួនរួចជាស្រេចសម្រាប់គ្រប់ការជួបជុំ និងការអបអរសាទរក្នុងរដូវបុណ្យ

នេះគឺជាពណ៌សម្រាប់រដូវបុណ្យដែល Natrah ពេញចិត្តជាពិសេស ហើយវាងាយយល់ថាហេតុអ្វី។ នៅពេលជួបជុំពោរពេញដោយសំណើច ការសន្ទនា និងភាពរីករាយនៃរដូវបុណ្យ្ ពណ៌ Iconic អាចសម្របខ្លួនជាមួយថាមពលទាំងនោះបានយ៉ាងល្អឥតខ្ចោះ ខណៈដែលនៅតែរក្សាបាននូវភាពស្ងប់ស្រទន់ និងសោភ័ណភាពដ៏ប្រណិតរបស់វា

វាគឺជាពណ៌ដែលអាចបត់បែនបានមួយសម្រាប់បន្ទប់ទទួលភ្ញៀវក្នុងរដូវបុណ្យ ដែលមានភាពកក់ក្តៅគ្រប់គ្រាន់ដើម្បីផ្តល់អារម្មណ៍ស្វាគមន៍ និងមានភាពពិសេសគ្រប់គ្រាន់ដើម្បីបង្កើតបរិយាកាសនៃការអបអរសាទរ។ វាស្រស់ស្អាតទាំងការប្រើប្រាស់ដោយខ្លួនឯង និងការផ្គូផ្គងជាមួយពណ៌លឿងស្រស់ ឬពណ៌ផ្កាឈូកមាស ដើម្បីបង្កើតស្រមោលពណ៌សម្រាប់រដូវបុណ្យដែលមើលទៅរស់រវើក និងពោរពេញដោយភាពវិជ្ជមាន ដោយមិនមានអារម្មណ៍លេចធ្លោខ្លាំងពេក។

គន្លឹះណែនាំ: សាកល្បងផ្គូផ្គង Jotun 6378 Iconic ជាមួយ Jotun 1965 Ginger Tea ដើម្បីបង្កើតការចម្រុះពណ៌ដ៏ស្រស់ស្អាតសម្រាប់រដូវបុណ្យ ដែលបង្ហាញតុល្យភាពរវាងភាពស្រស់ស្រាយ និងភាពកក់ក្តៅបានយ៉ាងល្អឥតខ្ចោះ។ បន្ថែមការតុបតែងដោយពណ៌ផ្កាឈូកមាស ដើម្បីធ្វើឱ្យស្រមោលពណ៌កាន់តែមានជីវិត និងទាក់ទាញ។

 

Jotun 6379 Cityscape

ទីកន្លែងសម្រាកពីភាពអ៊ូអរនៃរដូវបុណ្យ

ប្រសិនបើ Jotun 6378 Iconic គឺជាពណ៌សម្រាប់បេះដូងនៃគេហដ្ឋាន នោះ Jotun 6379 Cityscape គឺជាពណ៌សម្រាប់ជ្រុងដ៏ស្ងប់ស្ងាត់ណាមួយដែលផ្តល់ការសម្រាកកាយ
វាជាពណ៌ខៀវប្រផេះបៃតង ដែលមានស្រមោលស្រទន់ និងស្ងប់ស្ងាត់ ជួយបង្កើតអារម្មណ៍ធូរស្រាល និងសុខសាន្តស្ទើរតែភ្លាមៗ។ ពណ៌នេះមានដិតជាង ពណ៌ Iconic បន្តិច ដោយផ្តល់អារម្មណ៍រឹងមាំ ស្ថិតស្ថេរ និងស្ងប់ស្ងាត់ជាងមុន
ប្រសិនបើ Jotun 6378 Iconic គឺជាពណ៌សម្រាប់បេះដូងនៃគេហដ្ឋាន នោះ Jotun 6379 Cityscape គឺជាពណ៌សម្រាប់ជ្រុងដ៏ស្ងប់ស្ងាត់ណាមួយដែលផ្តល់ការសម្រាកកាយ
វាជាពណ៌ខៀវប្រផេះបៃតង ដែលមានស្រមោលស្រទន់ និងស្ងប់ស្ងាត់ ជួយបង្កើតអារម្មណ៍ធូរស្រាល និងសុខសាន្តស្ទើរតែភ្លាមៗ។ ពណ៌នេះមានដិតជាង ពណ៌ Iconic បន្តិច ដោយផ្តល់អារម្មណ៍រឹងមាំ ស្ថិតស្ថេរ និងស្ងប់ស្ងាត់ជាងមុន

ជាពណ៌សម្រាប់ជញ្ជាំងបន្ទប់គេងដែលផ្តល់ភាពស្ងប់ស្ងាត់ Jotun 6379 Cityscape បង្កើតទីកន្លែងសម្រាកដ៏ល្អឥតខ្ចោះ ដែលក្លាយជាទីជម្រកដ៏ចាំបាច់មួយ នៅពេលបរិយាកាសសប្បាយរីករាយក្នុងផ្នែកផ្សេងៗនៃបរិវេណផ្ទះ។ វាគឺជាពណ៌មួយក្នុងចំណោមពណ៌ដែលស័ក្តិសមបំផុតសម្រាប់បន្ទប់គេងក្នុងរដូវបុណ្យនេះ ដោយផ្តល់កន្លែងសម្រាប់ដកដង្ហើម សម្រាកលំហែកាយ និងស្ដារថាមពលឡើងវិញ។

គន្លឹះណែនាំ: អត្តសញ្ញាណដ៏ស្រទន់ និងស្ងប់ស្ងាត់របស់ Jotun 6379 Cityscape ផ្គូផ្គងបានយ៉ាងស្រស់ស្អាតជាមួយស្រមោលពណ៌ខៀវ និងបៃតង ក៏ដូចជាពណ៌ផ្កាឈូក ពណ៌ Peach និងពណ៌លឿង។ វាក៏ផ្គូរផ្គងបានយ៉ាងល្អជាមួយពណ៌សស្រស់ស្អាត ពណ៌ Beige និងពណ៌ប្រផេះ ដែលជួយបង្កើតទីកន្លែងមានតុល្យភាព ស្រស់ស្រាយ និងទាក់ទាញ។

 

Jotun 1965 Ginger Tea

ភាពកក់ក្តៅដោយមិនធ្វើឱ្យលើសលប់

ដូចជាពន្លឺដ៏ស្រទន់ដែលចែងចាំងពេញមួយថ្ងៃ Jotun 1965 Ginger Tea បង្កើតទីកន្លែងដែលផ្តល់អារម្មណ៍កក់ក្តៅ ផ្តល់ផាសុកភាព និងស្វាគមន៍ដោយធម្មជាតិ
Caramel Brown, Hazelnut Beige, Unbleached, Soul និង Ginger Tea
ដូចជាពន្លឺដ៏ស្រទន់ដែលចែងចាំងពេញមួយថ្ងៃ Jotun 1965 Ginger Tea បង្កើតទីកន្លែងដែលផ្តល់អារម្មណ៍កក់ក្តៅ ផ្តល់ផាសុកភាព និងស្វាគមន៍ដោយធម្មជាតិ
Caramel Brown, Hazelnut Beige, Unbleached, Soul និង Ginger Tea

គេហដ្ឋានគ្រប់ខ្នងក្នុងរដូវបុណ្យសុទ្ធតែត្រូវការពន្លឺនៃភាពរីករាយបន្តិចបន្តួច។ Jotun 1965 Ginger Tea គឺជាពណ៌លឿងដ៏កក់ក្តៅសម្រាប់ផ្នែកខាងក្នុង ដែលមានភាពភ្លឺស្រទន់ ជាជាងភាពដិតខ្លាំង ឬលេចធ្លោ។ វាជាប្រភេទពណ៌ដែលធ្វើឱ្យបន្ទប់មានអារម្មណ៍ស្វាគមន៍ និងកក់ក្តៅ នៅពេលអ្នកឈានជើងចូល។

វាជាពណ៌មួយក្នុងចំណោមពណ៌ដ៏កក់ក្តៅសម្រាប់គេហដ្ឋានក្នុងរដូវបុណ្យ ដែលស័ក្តិសមទាំងសម្រាប់ការជួបជុំជាមួយក្រុមគ្រួសារ និងការចំណាយពេលល្ងាចដ៏ស្ងប់ស្ងាត់នៅផ្ទះ។ ប្រើដោយខ្លួនឯង វាផ្តល់អារម្មណ៍រីករាយ និងស្ថិរភាព។ នៅពេលផ្គូផ្គងជាមួយពណ៌ខៀវបៃតងដូចជា Jotun 6378 Iconic ឬ Jotun 6379 Cityscape ឬជាមួយពណ៌សដែលមានស្រមោលមាស វាបង្កើតស្រមោលពណ៌សម្រាប់រដូវបុណ្យដែលមានអារម្មណ៍ធូរស្រាល មានស្រទាប់ពណ៌ចុះសម្រុងគ្នា និងពោរពេញដោយជីវិតរស់រវើក។

គន្លឹះណែនាំ: Natrah ណែនាំឱ្យផ្គូផ្គង Jotun 1965 Ginger Tea ជាមួយពណ៌ខៀវបៃតង ឬពណ៌សដែលមានស្រមោលមាស ដើម្បីបង្កើតស្រមោលពណ៌ដែលមានអារម្មណ៍ថាកក់ក្តៅ និងស័ក្តិសមសម្រាប់រដូវបុណ្យ ដោយមិនមានភាពលេចធ្លោខ្លាំងពេក។ ពន្លឺនៃភាពកក់ក្តៅត្រឹមតែបន្តិច ក៏អាចបង្កើតភាពខុសប្លែកដ៏ធំបានដែរ។

 

រឿងមួយទៀតដែលគួរដឹង មុនពេលអ្នកចាប់ផ្តើមលាបពណ៌

នៅពេលគេហដ្ឋានរបស់អ្នកជាទីកន្លែងនៃការជួបជុំ រាល់ចំណុចលម្អិតតូចៗសុទ្ធតែមានន័យ សូម្បីតែផ្ទៃបញ្ចប់នៃថ្នាំលាបក៏ដោយ

ពណ៌ទាំងបីនេះ សុទ្ធតែជាផ្នែកមួយនៃ Soulful Spaces ដែលជាជម្រើសពណ៌ប្រចាំឆ្នាំ 2026 របស់ Jotun ហើយអាចលាយជាមួយផលិតផល Majestic Pure Color ដែលជាថ្នាំលាបខាងក្នុងប្រភេទ Super Matt ដ៏ល្អឥតខ្ចោះរបស់យើង។ វាមានផ្ទៃម៉ត់បែបប្រណិត គ្មានការឆ្លុះបញ្ចាំង និងបច្ចេកវិទ្យាកាត់បន្ថយការឆ្លុះពន្លឺ ដែលជួយឱ្យពណ៌នៅតែមានស្ថិរភាពដោយមិនរងឥទ្ធិពលពីពន្លឺ។ គ្មានភាពភ្លឺរលោង គ្មានការប្រែប្រួលនៃពណ៌។ អ្វីដែលអ្នកឃើញនៅលើកាតាឡុកពណ៌ គឺជាពណ៌ដូចគ្នាពិតប្រាកដដែលអ្នកនឹងឃើញនៅលើជញ្ជាំង។

ស្វែងយល់អំពីកាតាឡុកពណ៌ Soulful Spaces

ស្វែងរកពណ៌ទាំង 24 នៅក្នុងជម្រើសពណ៌ប្រចាំឆ្នាំ 2026 របស់ Jotun និងទទួលបានការបំផុសគំនិតពីស្រមោលពណ៌ចំនួន 3 ដែលរៀបចំឡើងយ៉ាងពិសេស

គំនិតពណ៌សម្រាប់រដូវបុណ្យនានា ដើម្បីបង្កើតគេហដ្ឋានដែលពោរពេញដោយបរិយាកាសសប្បាយរីករាយ

ពណ៌សម្រាប់ការតុបតែងគេហដ្ឋានក្នុងរដូវបុណ្យ ឆ្នាំ 2026

ទស្សនាអ្នកស្រី Natrah Omar regional colour manager របស់យើង ខណៈដែលអ្នកស្រីចែករំលែកអំពីស្រមោលពណ៌ដែលបានជ្រើសរើសយ៉ាងពិសេសសម្រាប់រដូវបុណ្យ

 

ស្វែងយល់ពីរបៀបដែលការជ្រើសរើសពណ៌បានត្រឹមត្រូវ អាចនាំមកនូវភាពកក់ក្តៅ អត្តសញ្ញាណ និងស្មារតីនៃការអបអរសាទរ ទៅកាន់គ្រប់ទីកន្លែងក្នុងគេហដ្ឋានរបស់អ្នក

រៀបរាប់ដោយ

ក្រុមអ្នកជំនាញផ្នែកពណ៌របស់ Jotun

អ្នកជំនាញផ្នែកពណ៌ប្រចាំតំបន់អាស៊ីអាគ្នេយ៍

បង្ហាញជូនដោយក្រុមអ្នកជំនាញផ្នែកពណ៌របស់ Jotun Southeast Asia ដែលបង្កើតរឿងរ៉ាវពណ៌ដែលបំផុសគំនិត ដោយផ្អែកលើវប្បធម៌ ការរចនា និងរបៀបរស់នៅរបស់មនុស្ស។

ព័ត៌មានថ្មីៗពី Inspired Living Blog

តើមានអ្វីដែលយើងអាចជួយបាន?

ស្វែងរកពាណិជ្ជករលក់បន្ត

ស្វែងរកពាណិជ្ជករលក់បន្តរបស់ Jotun ដែលនៅជិតបំផុត ជាមួយនឹងមជ្ឈមណ្ឌលពណ៌នៃ Jotun Interior ដែលមានលក់នៅហាងលក់រាយភាគច្រើន។

Find the Jotun dealer closest to you
Find the Jotun dealer closest to you