Unexpected colour pairings that just work
Some of the best colour combinations are the ones you wouldn't think to put together. Not because they break rules, but because they bypass them entirely. They simply feel right.

ពណ៌ជ្រើសរើសពិសេស ពី SOULFUL SPACES

26 Aug 2026
អានក្នុងរយៈពេល 5 នាទី
ពណ៌មិនធ្លាប់ជារឿងដែលទាក់ទងតែជាមួយជញ្ជាំងប៉ុណ្ណោះទេ។ វាបានឆ្លុះបញ្ចាំងតាមរយៈម៉ូដ ការរចនា និងរបៀបរស់នៅរបស់យើង ដោយបង្កើតអារម្មណ៍ និងបរិយាកាសនៃទីកន្លែងយ៉ាងស្ងាត់ស្ងៀម មុនពេលដែលយើងអាចពណ៌នាវាដោយពាក្យសម្ដី។សម្រាប់ឆ្នាំ 2026 អ្នកជំនាញផ្នែកពណ៌របស់ Jotun បានតាមដានយ៉ាងយកចិត្តទុកដាក់នូវការផ្លាស់ប្តូរទាំងនេះ ដោយសង្កេតឃើញពីបំណងប្រាថ្នាកាន់តែខ្លាំងឡើងរបស់មនុស្សក្នុងការបង្កើតគេហដ្ឋានដែលមានលក្ខណៈផ្ទាល់ខ្លួន ផ្តល់អារម្មណ៍កក់ក្តៅ និងភាពស្រស់ស្អាតកាន់តែច្រើន។ Southeast Asia Colour Manager Natrah Omar ដែលជាអ្នកជំនាញផ្នែកពណ៌របស់ Jotun នឹងចែករំលែកពណ៌ថ្នាំលាបទាន់សម័យចំនួន 5 ដែលគាត់ពេញចិត្តបំផុត ពី Soulful Spaces ដែលជាជម្រើសពណ៌ប្រចាំឆ្នាំ 2026 របស់ Jotun។
ពណ៌សបែបកក់ក្តៅដែលអ្នកគួរស្គាល់
វាបន្ថែមជម្រៅដ៏ស្រទន់ដល់ទីកន្លែងស់នៅ ដោយរក្សាបាននូវភាពភ្លឺថ្លា និងសោភ័ណភាពយូរអង្វែង ជាពណ៌សដែលផ្ដល់អារម្មណ៍កក់ក្តៅដែលសម្របខ្លួនបានយ៉ាងល្អឥតខ្ចោះ មិនថានៅក្នុងបន្ទប់ទទួលភ្ញៀវដែលពោរពេញដោយពន្លឺ ឬជ្រុងស្ងប់ស្ងាត់នៃបន្ទប់គេងដែលផ្តល់អារម្មណ៍ផាសុកភាព និងការសម្រាកលំហែកាយ។
នេះគឺជាពណ៌សម្រាប់ជញ្ជាំងខាងក្នុងមួយក្នុងចំណោមពណ៌ដែលអាចប្រើបានយ៉ាងស័ក្តិសមទូទាំងគេហដ្ឋាន។ វាអាចលេចធ្លោបានដោយខ្លួនឯងជាពណ៌គោលដែលភ្ជាប់ភាពស៊ីសង្វាក់គ្នានៃគ្រប់បរិវេណផ្ទះ ឬអាចផ្គូផ្គងជាមួយពណ៌ចាស់ និងជ្រៅជាង ដើម្បីបន្ថែមភាពផ្ទុយគ្នា និងអារម្មណ៍កក់ក្តៅ។ ជាជម្រើសដ៏គួរឱ្យទុកចិត្តសម្រាប់ការសម្របសម្រួលពណ៌ជញ្ជាំងរវាងបន្ទប់នានា ហើយបង្ហាញសម្រស់បានយ៉ាងទាក់ទាញក្រោមគ្រប់ស្ថានភាពពន្លឺ។
វាជាពណ៌ដែលមិនចាំបាច់លេចធ្លោដើម្បីទាក់ទាញចិត្ត។ ហើយភាពសាមញ្ញដ៏មានមន្តស្នេហ៍នោះ គឺជាអ្វីដែលធ្វើឱ្យវាស្ថិតស្ថេរ និងមិនចេះហួសសម័យ។
ពណ៌បុរាណដ៏ជ្រាលជ្រៅ ដែលត្រឡប់មកវិញដោយហេតុផលដ៏ល្អ


យើងបានបង្កើតពណ៌នេះឡើងជាច្រើនឆ្នាំមកហើយ ហើយឥឡូវនេះ ពណ៌នេះបានត្រឡប់មកទទួលបានការចាប់អារម្មណ៍ និងត្រូវបានគេលើកយកមកនិយាយម្តងទៀត — មិនមែនគ្រាន់តែដោយសារអារម្មណ៍នឹករលឹកអតីតកាលនោះទេ ប៉ុន្តែជាគំនិតពណ៌ថ្នាំលាបផ្ទះដែលមានភាពស្រស់ស្អាត ប្រកបដោយភាពចម្រាញ់ និងមានរសជាតិយ៉ាងពិតប្រាកដ សម្រាប់លំហដែលចង់ឱ្យមានអារម្មណ៍ថាមានជម្រៅ មានស្រទាប់ និងមានភាពរស់រវើក។
ពណ៌ផ្កាឈូកដែលប្រៀបបាននឹងស្រមោលពណ៌សាច់
នៅលើផ្ទៃធំៗ វាបង្កើតបរិយាកាសធូរស្រាលចិត្ត ស្រស់ស្អាតដោយធម្មជាតិ និងពោរពេញដោយភាពប្រណិតស្ងប់ស្ងាត់។ វាជាគំនិតពណ៌សម្រាប់ការតុបតែងខាងក្នុងបែបទំនើប ដែលបង្ហាញពីរសនិយមល្អដោយមិនចាំបាច់ព្យាយាមលេចធ្លោខ្លាំងពេក។
នេះគឺជាពណ៌ដ៏ល្អបំផុតមួយសម្រាប់បន្ទប់គេង ដែលធ្វើឱ្យកន្លែងសម្រាករបស់អ្នកមានអារម្មណ៍ដូចជាទីជម្រកដ៏ពិតប្រាកដ។ ពណ៌នេះក៏អាចផ្លាស់ប្តូរទៅប្រើក្នុងបន្ទប់ទទួលភ្ញៀវ ឬកន្លែងអង្គុយលំហែកាយបានយ៉ាងស្រស់ស្អាត ដោយសម្របសម្រួលជាមួយពណ៌សបែបកក់ក្តៅ និងពណ៌ធម្មជាតិបានយ៉ាងល្អ
ជាពណ៌ស្រទន់ដែលមើលទៅសាមញ្ញ ប៉ុន្តែពោរពេញដោយមន្តស្នេហ៍
សម្រាប់អ្នកដែលចូលចិត្តពណ៌ស្រាល
ពណ៌សម្រាប់ផ្នែកខាងក្នុងដែលមានភាពស្ងប់ ពេលខ្លះអាចបង្កើតអារម្មណ៍ពីចម្ងាយ ឬមិនស្និទ្ធស្នាល។ ប៉ុន្តែ Wild Ivy មានភាពកក់ក្តៅលាក់ខ្លួននៅពីក្រោយភាពជឿជាក់របស់វា ដែលធ្វើឱ្យទីកន្លែងនៅតែមានអារម្មណ៍ស្និទ្ធស្នាល ផាសុកភាព និងស្វាគមន៍ជានិច្ច។
ភាពប្រណីតស្ងប់ស្ងាត់ក្នុងស្រមោលពណ៌ធម្មជាតិ
ជាពណ៌ត្នោតដែលមានស្រមោលពណ៌លឿងបង្កប់នៅខាងក្នុង នាំមកនូវភាពកក់ក្តៅ និងអារម្មណ៍ប្រណីតក្នុងការរស់នៅ។ វាជាពណ៌បែបធម្មជាតិដែលមានទាំងភាពទាន់សម័យ និងភាពស្រស់ស្អាតមិនចេះហួសសម័យ ហើយអាចផ្គូផ្គងបានយ៉ាងស្រស់ស្អាតជាមួយសេរ៉ាមិចធម្មជាតិ ស្ពាន់បែបបុរាណ និងក្រណាត់លីនេនធម្មជាតិ។
ជាពណ៌ត្នោតផ្ដល់ភាពកក់ក្តៅសម្រាប់ផ្នែកខាងក្នុង ដែលមានជម្រៅនិងភាពទាក់ទាញកាន់តែខ្លាំងនៅពេលអ្នករស់នៅជាមួយវា។ វាសម្របខ្លួនទៅក្នុងលំហយ៉ាងល្អ រហូតដល់អ្នកពិបាកនឹងស្រមៃឃើញបន្ទប់នោះដោយគ្មានវា។
ស្វែងរកពណ៌ទាំង 24 នៅក្នុងជម្រើសពណ៌ប្រចាំឆ្នាំ 2026 របស់ Jotun និងទទួលបានការបំផុសគំនិតពីក្រុមពណ៌ចំនួន 3 ដែលរៀបចំឡើងយ៉ាងពិសេស។

ពណ៌ទាំង 5 នេះត្រូវបានជ្រើសរើសយ៉ាងយកចិត្តទុកដាក់ ដើម្បីឱ្យអាចប្រើបានយ៉ាងស្រស់ស្អាតក្នុងគេហដ្ឋានពិតប្រាកដ និងជួយដល់ការរស់នៅរបស់អ្នកមានភាពស្រស់ស្អាតមិនចេះហួសសម័យ និងផាសុកភាពសម្រាប់ការរស់នៅប្រចាំថ្ងៃ។ ពណ៌ទាំងអស់សុទ្ធតែជាផ្នែកមួយនៃ Soulful Spaces ដែលជម្រើសពណ៌ប្រចាំឆ្នាំ 2026 របស់ Jotun។
ទស្សនាវីដេអូដែល regional colour manager អ្នកស្រី Natrah Omar និយាយអំពីពណ៌ដែលគាត់ពេញចិត្តបំផុតពីជម្រើសពណ៌ប្រចាំឆ្នាំ 2026 របស់ Jotun: Soulful Spaces។
ស្វែងយល់ពីរបៀបដែលការជ្រើសរើសពណ៌ដោយយកចិត្តទុកដាក់ អាចជួយកំណត់អារម្មណ៍ បរិយាកាស និងអត្តសញ្ញាណពិសេសនៃគេហដ្ឋានរបស់អ្នក។

ក្រុមអ្នកជំនាញផ្នែកពណ៌របស់ Jotun
អ្នកជំនាញផ្នែកពណ៌ប្រចាំតំបន់អាស៊ីអាគ្នេយ៍
បង្ហាញជូនដោយក្រុមអ្នកជំនាញផ្នែកពណ៌របស់ Jotun Southeast Asia ដែលបង្កើតរឿងរ៉ាវពណ៌ដែលបំផុសគំនិត ដោយផ្អែកលើវប្បធម៌ ការរចនា និងរបៀបរស់នៅរបស់មនុស្ស។
ស្វែងរកពាណិជ្ជករលក់បន្តរបស់ Jotun ដែលនៅជិតបំផុត ជាមួយនឹងមជ្ឈមណ្ឌលពណ៌នៃ Jotun Interior ដែលមានលក់នៅហាងលក់រាយភាគច្រើន។

