ស្វែងយល់ពីលក្ខណៈពិសេសដ៏អស្ចារ្យរបស់ Jotashield Infinity ដែលលក្ខណៈពិសេសនីមួយៗបង្ហាញថាមានភាពល្អប្រសើរជាងដៃគូប្រកួតប្រជែងផ្សេងទៀត នៅក្នុងប្រភេទនៃការធ្វើតេស្តយ៉ាងម៉ត់ចត់ដោយមន្ទីរពិសោធន៍ខាងក្រៅ។
ជាប់ចំណាត់ថ្នាក់ជារដ្ឋដែលមានកាំរស្មី UV ខ្ពស់បំផុតមួយក្នុងពិភពលោក, បន្ទះក្តារដែលលាបជាមួយនឹងម៉ាកថ្នាំលាបផ្នែកខាងក្រៅដែលមាន គុណភាពខ្ពស់ត្រូវបានដាក់ក្រោមការប៉ះពាល់នឹងពន្លឺព្រះអាទិត្យ ទឹកភ្លៀង និងសំណើមខ្លាំងរបស់រដ្ឋ Florida ដើម្បីសាកល្បងសមត្ថភាព ប្រឆាំងនឹងការហើរពណ៏និងការរបក។ ហើយមួយឆ្នាំនៃការធ្វើតេស្តនៅ Florida ស្មើនឹងការធ្វើតេស្តច្រើនឆ្នាំនៅក្នុងប្រទេសផ្សេងទៀត។
បន្ទះក្តារលាបត្រូវបានដាក់ក្រោមការប៉ះពាល់ផ្ទាល់ពីពន្លឺព្រះអាទិត្យ និង ទឹកភ្លៀង ដើម្បីសាកល្បងភាពធន់ និងការចាប់យកធូលីអស់រយៈពេល មួយឆ្នាំ ដោយដាក់នៅមុំ ៤៥ ដឺក្រេ ដោយហេតុផលថាជញ្ជាំង ផ្នែកខាងក្រៅមានរាងបញ្ឈរ ធ្វើឱ្យការធ្វើតេស្តនេះមានភាពខ្លាំងជាង ធម្មតា ។
ដូចដែលឈ្មោះរបស់វាបានបង្ហាញ បន្ទះក្តារត្រូវបានដាក់ឆ្លងកាត់ ការប៉ះពាល់ខ្លាំងពីកាំរស្មី UV និងការប៉ះពាល់ពីសំណើម ដើម្បីសាកល្បង ការការពារប្រឆាំងនឹងការហើរពណ៏ និងការសឹករិចរិលទាំងមូល។
ស្រដៀងគ្នានេះដែរ បន្ទះក្តារត្រូវបានដាក់ស្ថិតនៅមុំ ៤៥ ដឺក្រេ ដើម្បីមើល ថាតើពួកគេអាចទប់ស្កាត់ភាពកខ្វក់ និងធូលីបានល្អប៉ុណ្ណា។
*Jotashield Infinity ត្រូវបានសាកល្បងជាមួយនឹងម៉ាកថ្នាំលាបផ្នែកខាង ក្រៅដ៏ប្រណិតសំខាន់ៗនៅអាស៊ីអាគ្នេយ៍សម្រាប់ភាពធន់ ការរក្សាពណ៌ និងធន់នឹងភាពកខ្វក់ដោយមន្ទីរពិសោធន៍ពីខាងក្រៅ**។ លទ្ធផលបាន បង្ហាញថា Jotashield Infinity មានគុណភាពល្អជាងគេ។ នៅក្នុងការ ស្រាវជ្រាវអ្នកប្រើប្រាស់ពីភាគីខាងក្រៅ *** ក្នុងចំណោមម្ចាស់ផ្ទះ និងជាងលាបថ្នាំ, Jotashield Infinity ត្រូវបានជ្រើសរើសជាថ្នាំលាបផ្នែកខាងក្រៅដែលពេញនិយមបំផុតនៅតំបន់អាស៊ីអាគ្នេយ៍។
**មន្ទីរពិសោធន៍ខាងក្រៅសំដៅទៅលើ TÜV SÜD ក្នុងប្រទេសសិង្ហបុរី និងសេវាសាកល្បង Q-Lab Florida & Arizona នៅរដ្ឋផ្លរីដា សហរដ្ឋអាមេរិក
***ការស្រាវជ្រាវអ្នកប្រើប្រាស់ពីភាគីខាងក្រៅត្រូវបានធ្វើឡើងដោយ (Green Zebras Sdn. Bhd.) នៅក្នុងតំបន់អាស៊ីអាគ្នេយ៍
ផ្តល់ឱ្យគេហដ្ឋានរបស់អ្នកនូវការតុបតែងជាមួយនឹងផលិតផល លំដាប់ខ្ពស់ និងពណ៌ដ៏ស្រស់ស្អាតជាច្រើនប្រភេទរបស់យើង។
មិនអាចសម្រេចចិត្តរើសពណ៌ណាមួយមែនទេ? ជាមួយនឹងថ្នំា Jotun ផ្តល់សោភ័ណភាពដល់ផ្ទះរបស់អ្នក ការស្វែងរកពណ៌ដ៏ល្អឥតខ្ចោះគឺសាមញ្ញដូចជាការប៉ះអេក្រង់។
តោះបង្កើតផ្ទះក្នុងក្តីស្រម៉ៃរបស់អ្នក!